សម្តេចតេជោ ៖ ខ្ញុំអាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់សម្តេចអាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ហើយមិនមែនឈប់ថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ តែនៅពេលឈប់ទៅ ក៏នៅជាមេដឹកនាំសំខាន់ខាងនយោបាយរបស់គណបក្សកាន់អំណាច។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៣,២០០គ្រួសារ ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរទៅរស់នៅតំបន់ពាក់ស្នែងនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ថា សម្តេចបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរឿងបញ្ហាផ្តល់ដីជូនប្រជាពលរដ្ឋនៅតំបន់អង្គរ។សម្តេចបានគូសបញ្ជាក់ថា ៖«ខ្ញុំមិនបណ្តោយឲ្យប្រជាពលរដ្ឋយើងរស់នៅដោយគ្មានគុណអាស្រ័យនោះទេ ដូច្នេះហើយបានជាខ្ញុំដាក់ចេញគោលនយោបាយ បើទោះបីជាគោលនយោបាយនេះវាមិនអនុវត្តនៅក្នុងក្របខណ្ឌរបស់ខ្ញុំដឹងនាំដោយសា«…»អឺខ្ញុំអាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ប៉ុន្តែខ្ញុំមិនចង់ទេ! ហើយខ្ញុំមិនមែនឈប់ថ្ងៃហ្នឹង ឬថ្ងៃស្អែកដែរ»។
សម្តេចបានគូសបញ្ជាក់ទៀតថា៖«បើខ្ញុំដាក់ចាកចេញក៏គង់មានអ្នកបន្តវេនគេមកកាន់អំណាបន្តអនុវត្តហើយខ្ញុំក៏នៅជាមេដឹកនាំយ៉ាងសំខាន់ដែលគ្រប់គ្រងខាងនយោបាយទៅលើការអភិវឌ្ឍប្រទេសជាតិ និងការពារប្រទេសជាតិក្នុងខណៈជាប្រធានគណបក្សកាន់អំណាច»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានសម្តែងក្តីសង្ឃឹមថា សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតបន្តទៀតហើយសង្ឃឹមថា ប្រជាជននឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីកាន់អំណាចបន្តទៀត។
តាមរយៈការសម្តែងក្តីសង្ឃឹមនេះ ត្រូវបានសម្តេចតេជោ លើកឡើងថា នឹងមានអ្នកវា.យប្រហារសម្តេចថា ឃោសនាបោះឆ្នោតមុនការកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ប៉ុន្តែនេះជាសិទ្ធិនិយាយស្តីរបស់ខ្ញុំដោយសារអ្នកដទៃក៏ចេះតែស្នើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យដូច្នេះសម្តេចក៏ស្នើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែរ។
សម្តេចលើកឡើងថា តាមរយៈប័ណ្ណក្រីក្រដែលសម្តេចដាក់ចេញនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងរយៈពេល១០ឆ្នាំ ដូច្នេះជោគវេសនាជាមួយគ្នា។សម្តេចបញ្ជាក់ថា ៖«អ្នករៀបចំឲ្យ គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយហ៊ុន សែន ទាល់បោះឆ្នោតឲ្យអ្នកដ៏ទៃដូចជាមិនសម«…»ចំណុចនេះបក្សដទៃគេ និងនិយាយលោក ហ៊ុន សែន ឆ្លៀតឃោសនាបោះឆ្នោតជាមិនខាន។ប៉ុន្តែចំណុចនេះយើងនិយាយពីឡូស៊ិកជាយើងបៅដោះម្តាយហើយសម្លា.ប់ម្តាយហើយទៅយកអ្នកដទៃទៅវិញ»៕
Post a Comment