ខោខូវប៊យ អាយុកាលជាង១៤០ឆ្នាំ ត្រូវដាក់ លក់ដេញថ្លៃ
ខោខូវប៊យម៉ាក Levi មួយដែលផលិតនៅក្នុងទសវត្សរ៍ឆ្នាំ ១៨៨០ លក់ដេញថ្លៃបានជាង ៨៧.០០០ដុល្លារនៅក្នុងក្រុងដ៏តូចមួយនៃរដ្ឋ New Mexico សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃព្រហត្បតិ៍ ទី ១៣ តុលាម្សិលមិញនេះ។
ខោខូវប៊យនោះត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែដែលគេបោះបង់ចោលដោយអ្នកបុរាណវិទូផ្នែកអំបោះ។ វាត្រូវបានទិញរួមគ្នាដោយយុវជនវ័យ ២៣ឆ្នាំឈ្មោះ Kyle Hautner និងលោក Zip Stevenson អ្នកជើងចាស់នៃទីផ្សារអំបោះបុរាណ។
លោក Zip Stevenson ថ្លែងប្រាប់ CNN ថា «យើងមិនមានគម្រោងទិញខោខូវប៊យជាមួយគ្នានោះទេ រហូតដល់ការដេញថ្លៃបានចាប់ផ្តើម ដែលវាមើលទៅជារឿងឆ្កួតៗ»។
ខោខូវប៊យនោះលក់បានតម្លៃ ៨៧.៤០០ដុល្លារ ដែលជាការលក់បានថ្លៃខ្ពស់បំផុតសម្រាប់ខោសាច់ក្រណាត់អំបោះមួយគូ។
លោក Kyle Huatner បានបង់ប្រាក់ ៩០ភាគរយ ខណៈលោក Zip Stevenson បង់ចំណែកនៅសល់ ១០ភាគរយ៕ (យោងតាមប្រភព៖ CNN)
Post a Comment