ផ្ទុះអាវុ.ធច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនជាតិចិនសង្ស័យចា.ប់ជំរិ.តនៅខណ្ឌច្បារអំពៅ ចែករំលែក
ផ្ទុះអាវុ.ធជាច្រើនគ្រាប់ ខណៈដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជនសង្ស័យជាជនជាតិចិនបានចំនួន៧នាក់ សង្ស័យពាក់ព័ន្ធករណីចា.ប់ជំរិ.ត និងដកហូតរថយន្តចំនួន២គ្រឿង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក្នុងបុរីប៉េងហួតបឹងស្នោរ គំរោង១ ផ្ទះលេខ១៤ ផ្លូវp១៤ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមកម្លាំងអាវុ.ធហត្ថបានអោយដឹងថា មុនពេលកើតហេតុ គឺកម្លាំងកងរាជអាវុ.ធហត្ថខណ្ឌច្បារអំពៅថាមានករណីបង្ខាំ.ងមនុស្សដើម្បីជំរិ.តទារប្រាក់ រវាងជនជាតិចិននិងជនជាតិចិនដូចគ្នានៅចំនុចទីតាំងខាងលើ ដូច្នេះហើយទើបកម្លាំងបានធ្វើការតាមដានស្រាវជ្រាវ ក៏ដូចជាធ្វើការសហការជាមួយនិងសន្តិសុខបុរី ដើម្បីឃ្លាំមើលទីតាំងផ្ទះខាងលើ ហើយគាប់ជួនពេលនោះ ក៍ស្រាប់តែបុរសជនជាតិចិនចំនួន៤នាក់ បានបើករថយន្តម៉ាកអូឌី A7 ពាក់ស្លាកលេខ ភ្នំពេញ 2AX 1625 បានបើកចេញពីផ្ទះខាងលើបំរុងចេញក្រៅ ហើយពេលនោះកម្លាំងក៏មានតំរុយពីខាងសន្តិសុខយាមបុរី ធ្វើការបោះដៃទៅកម្លាំងអាវុធហត្ថ នៅបានធ្វើការបិទទ្វារបង ក៏ស្រាប់តែអ្នកបើកបររថយន្តបានបើកបំបុ.កកម្លាំងអាវុ.ធហត្ថ ទើបកម្លាំងអាវុ.ធហត្ថធ្វើការការពារខ្លួនបានបា.ញ់បំបែកកង់រថយន្តជាច្រើនគ្រាប់ ទើបឃាត់រថយន្ដ និងបុរសជនសង្ស័យជនជាតិចិន បានចំនួន៤នាក់ដែលជិះក្នុងរថយន្តផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ហើយ កម្លាំងអាវុ.ធហត្ថខណ្ឌច្បារអំពៅបានសុំធ្វើការសហការសុំជំនួយពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងពិសេសសំរុកចូលទៅដល់ និងបានធ្វើការកាត់សោ និងទម្លុះទ្វារផ្ទះ វិឡាលេខ១៤ សំរុកចូលទៅក្នុង និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ បន្ថែមទៀតតែមិនដឹងថាអ្នកទាំង៣ជាជនរងគ្រោះ ឬជនសង្ស័យនៅឡើយទេ ព្រមទាំងបានដកហូត រថយន្ត ឡង់គ្រីស្ស័រ ពាក់ស្លាកលេខ ភ្នំពេញ 2BP 1617 មួយគ្រឿងថែមទៀត ។
បន្ទាប់ពីធ្វើការឃាត់បានមនុស្សជាបន្តបន្ទាប់ ចំនួន៧នាក់រួចហើយ កម្លាំងអាវុ.ធហត្ថ បានធ្វើសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ដោយការចូលរួមពីលោកអភិបាលខណ្ឌច្បារអំពៅ បានចូលទៅឆែកឆេរក្នុងបន្ទប់វីឡាខាងលើ តែមិនមានឃើញវត្ថុតាំងអ្វីៗប្លែកនោះទេ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីឆែកឆេររួចរាល់ហើយ ជនសង្ស័យជនជាតិចិនប្រុសចំនួន៧នាក់ រួមទាំងរថយន្ត២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការនាំខ្លួនយកទៅធ្វើការសាកសួរបន្តនៅ បញ្ជាការកងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីផងដែរ ៕
Post a Comment