សម្តេចតេជោ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹម កម្រិតធ្ងន់ធ្ងរម្នាក់ នៅខេត្តសៀមរាប

នៅ​ព្រឹក​មិ​ញ​នេះ ក្រោយ​ចប់​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣,២០០​គ្រួសារ ដែល​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​កាន់​តំបន់​ពាក់​ស្នែង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជួយ​សម្រាលទុក្ខ​លំបាក​ក្នុង​ជីវភាព​ដល់​ស្ត្រី​ម្នាក់​ដែល​មានកូន​ស្រី​កើត​ជំងឺ​អូ​ទី​ហ្សឹ​ម​កម្រិត​ធ្ងន់ធ្ងរ​។នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ​បាន​ផ្សាយ​មុន​នេះ​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ដោយ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ខណ​:​ដែល​ស្ត្រី​ជា​ម្ដាយ​បាន​ពរ​កូន​ទាំង​មាន​ជំងឺ​នេះ​មក​ចូលរួម​ក្នុង​កម្មវិធី​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ឲ្យ​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែង​ភ្លាម​ៗ​ក្នុង​ការ​បញ្ជូន​កុមារី​មាន​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ព្រមទាំង​បាន​ផ្តល់​ជា​ថវិកា​មួយ​ចំនួន​ធំ​សម្រាប់​ដោះស្រាយ​ជីវភាព​ផង​ដែរ​។

កុមារី កើត​ជំងឺ​អូ​ទី​ហ្សឹ​ម​កម្រិត​ធ្ងន់ធ្ងរ​នេះ មានឈ្មោះ ដ​ន គ្រី​ស្ទី​ន​រ៉ូ​សា​ណា អាយុ ៩​ឆ្នាំ ។ ម្តាយ​កុមារី​រូប​នេះ​ឱ្យ​ដឹង​ថា កូន​របស់​គាត់ ពេល​មាន​អាយុ ១​ខែ ៣​ថ្ងៃ មាន​អាកា​រៈ​មិន​ប្រក្រតី ហើយ​ម្តាយ​បាន​នាំ​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប តែ​មិន​បាន​ប្រសើរ ដល់​កុមារ​អាយុ​រហូត​ដល់ ២​ឆ្នាំ ទើប​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​កុមារ​អង្គរ​។លោក​ជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​នឹង​ខិតខំ​ជួយ​សង្គ្រោះ​ជីវិត​កុមារី​រូប​នេះ​ឱ្យ​អស់ពី​លទ្ធភាព​៕




Powered by Blogger.