ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតដែលបានបញ្ចប់កម្មសិក្សា និងនិស្សិតដែលត្រូវទៅកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសាលពហុបំណង អគារខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។
ក្នុងនាមប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងសាមណនិស្សិត និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបទាំងអស់ ដែលបាននិមន្តនិងអញ្ជើញចូលរួម។សូមគោរពជូនពរនិងប្រគេនពរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈអធិបតី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា គណៈអធិបតី សាមណនិស្សិត និស្សិត និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment