សម្ដេចតេជោ ស្នើថ្វាយព្រះមហាក្សត្រសុំលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់ លោក វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ក្រោយ​បញ្ចប់​មុខ​តំណែង​ពី​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ពេល​ថ្មី​ៗ​


លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ក្រុមប្រឆាំង​ផ្កាប់មុខ​មើល​មាត្រា​២១ ជំពូក ២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​ព្រះមហាក្សត្រ​។​បន្ទាប់​មក​ទៅ​សូម​អាន​មាត្រា​២០​ជំពូក​ទី​៣ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​។

សម្ដេច​ណែនាំ​បែប​នេះ ក្រោយ​ពី​ក្រុមប្រឆាំង​មិន​យល់ និង​តែងតែ​រិះគន់​ទៅ​លើ​ការ​បញ្ចប់​មុខ​តំណែង​លោក វេ​ង សា​ខុន​ថា «​ខុស​រដ្ឋធម្មនុញ្ញ​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​ធ្វើ​លិខិត​ចូល​ព្រះ​បរមរាជវាំង​តែងតាំង​វេ​ង សា​ខុន ជា​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​។

យ៉ាង​ក៏​ជា​សាច់ឈាម​របស់​យើង​ជាម​ន្ដ្រី​ដែល​ធ្វើការ​ជាមួយ​តាំងយូរ ដូច្នេះ​យើង​អត់​បោះបង់​ចោល​ទៅ​ណា​ទេ ប៉ុន្ដែ​យើង​ត្រូវការ​ទទួលខុសត្រូវ​លើស​ពី​នេះ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឱ្យ​លឿន​ទៅ​មុខតែ​ប៉ុណ្ណឹង​»​។

សូម​រំលឹក​ថា នា​ពេល​ថ្មី​ៗ​នេះ​តប​តាម​សំណើ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២ លោក វេ​ង សា​ខុន ត្រូវ​បាន​ព្រះករុណា​សម្តេច​ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក វេ​ង សា​ខុន ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

ក្រោយ​ស្នើ​សុំ​បញ្ចប់​ពី​រដ្ឋមន្ត្រី​ពី​សំណាក់​រាជរដ្ឋាភិបាល​ហើយ នៅ​ថ្ងៃ​១៣ តុលា​ខាង​មុខ​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​នឹង​បើក​កិច្ចប្រជុំ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ លោក ឌិ​ត ទីណា ជា​កូនលោក​ឌិ​ត មន្ទីរ​ប្រធាន​តុលាការ​កំពូល​ជា​រដ្ឋមន្ត្រី​ជំនួស​លោក វេ​ង សា​ខុន​។

លោក វេ​ង សា​ខុន ដែល​ត្រូវ​បាន​បញ្ចប់​តួនាទី​ត្រូវ​បាន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ស្តីបន្ទោស​ជា​ច្រើន​លើក​មក​ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​ខ្លួន​ដែល​មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​សម្តេច​ចង់បាន​៕


Powered by Blogger.