ទឹកលិចទីទួលសុវត្ថិភាពចាស់ ពលរដ្ឋប្រមាណជាង១០០គ្រួសារត្រូវជម្លៀសរកទីទួលសុវត្ថិភាពថ្មី
ទឹកតាមលិចរហូតដល់ទីទួលសុវត្ថិភាពចាស់ ហើយប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារត្រូវជម្លៀងទៅរកទីទួលសុវត្ថិភាពថ្មី ដែលនៅលើដងផ្លូវជាតិលេខ៥ ចំណុចផ្លូវវាងក្រុង ហើយក៏មានសាងសង់រោងត្រៀមប្រមាណជិត២០០កន្លែងសម្រាប់ប្រជាពលរដ្ឋផងដែរ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងភូមិព្រែជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ប្រជាពលរដ្ឋដែលត្រូវជម្លៀសពីទីទួលសុវត្ថិភាពចាស់ដែលត្រូវទឹកជំនន់ជន់លិច ដើម្បីដាក់ទៅទីទួលសុវត្ថិភាពថ្មី មានប្រមាណជាង១០០គ្រួសារ។ ហើយទីទួលសុវត្ថិភាពថ្មីនេះ គឺស្ថិតនៅលើដងផ្លូវជាតិលេខ៥ ផ្នែកខាងត្បូងផ្លូវ ចំណុចផ្លូវវាងក្រុង ស្ថិតភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលមានធ្វើរោងប្រមាណជិត២០០រោង ដើម្បីត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តម បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ គឺមាន៩ស្រុក-ក្រុង ហើយស្រុក-ក្រុងដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ គឺមាន៨ស្រុក/ក្រុង ស្មើនឹង៤៧ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋចំនួន ១៣.៣៩២គ្រួសារ ស្មើនឹងមនុស្សរាយចំនួន៥៧.០៣០នាក់ (ក្នុងនោះស្រីចំនួន២៩.២៧៨នាក់ ស្លា.ប់ដោយលង់ទឹកជំនន់មានចំនួន៤នាក់) និងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន១.០០០គ្រួសារ ស្មើនឹងនុស្សរាយ៤.០៤២នាក់ (ក្នុងនោះស្រី២.១០២នាក់ កុមារចំនួន១.០៧៧នាក់) ទឹកលិចស្រូវចំនួន៣៦.០៥៩ហិកតា ទឹកលិចសាលារៀន៧៥សាលា វត្ត៣៨កន្លែង និងទឹកលិចផ្លូវ៦៣១ខ្សែ ដែលមានប្រវែង៣៦៤.១៩២ម៉ែត្រ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅស្រុក-ក្រុងដែលជាប់ព្រំដែនកម្ពុជា-ថៃ គឺមាន៥ស្រុក-ក្រុងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបានស្រកហើយនៅក្រុងប៉ោយប៉ែត ហើយប្រជាពលរដ្ឋដែលជម្លៀសបានត្រឡប់ទៅផ្ទះវិញជាបណ្តើៗហើយ។ ចំណែកស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណវិញ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង នៅបន្តជន់លិច និងហក់ឡើងនៅឡើយទេ។ រីឯនៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ស្ថានភាពទឹកដែលធ្លាក់ពីស្ពានតាម៉ុក ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ស្ថានភាពទឹកនឹង៕
Post a Comment