ទឹកដោះម្តាយ ​ថ្លៃ​! កុមារី​តែ​ម្នាក់​គត់​​នៅ​​រស់រាន​មានជីវិត​ពី​ការ​បា.ញ់ប្រហារ​​ក្នុង​ប្រទេស​​ថៃ

 ថៃ ៖ ជីវិត​មហា​សែន​ថ្លៃ កុមារី Emmy អាយុ​៣​ឆ្នាំ​គឺជា​ក្មេង​តែ​ម្នាក់​គត់ ដែល​រស់រាន​មានជីវិត​ពី​ការ​បា.ញ់ប្រហារ​សម្លា.ប់​រង្គា.ល​ដោយ​អតីតមន្ត្រី​ប៉ូលិស​ម្នាក់ កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ នៅ​ឯ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្ត Nong Bua Lam Phu ភាគ​ឦសាន​ប្រទេស​ថៃ​។ ដែល​បណ្តាល​ឱ្យ​មនុស្ស​សរុប​ចំនួន ៣៨​នាក់​បាន​ស្លា.ប់ ក្នុង​នោះ​រួម​ទាំង​ប្រពន្ធ និង​កូន​របស់​ជន​ដៃដល់ ហើយ​ក្នុង​ចំណោម​អ្នក​ស្លា.ប់​ទាំងអស់ ២៤​នាក់​គឺជា​កុមារ​ ។ 


របាយការណ៍​ពី​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា កុមារី Emmy កំពុង​គេ​លង់លក់​ជាមួយ​មិត្ត​រួម​ថ្នាក់​ទាំង​១០​នាក់​របស់​គេ នៅ​ពេល​ដែល​អតីតមន្ត្រី​ប៉ូលិស​ឈ្មោះ Pany Kamrab បាន​ចូល​ទៅ​ដល់​បន្ទប់​របស់​ពួក​គេ ហើយ​ចាប់ផ្តើម​បា.ញ់ប្រហារ​ទាំង​កំរោល​យ៉ាង​សាហា.វ​បំផុត​តែ​ម្តង​។



Emmy បាន​រស់រាន​មានជីវិត​ដោយ​អព្ភូតហេតុ ខណៈ​មិត្ត​រួម​ថ្នាក់​របស់​គេ​ទាំងអស់​ត្រូវ​បាន​សម្លា.ប់​រួម​ជាមួយនឹង​បុគ្គលិក​មួយ​ចំនួន រួម​ទាំង​គ្រូបង្រៀន​ម្នាក់ ដែល​មាន​ផ្ទៃពោះ​៨​ខែ​ផង​ដែរ​។


បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​កំពុង​សិក្សា​អំពី​របៀប​ដែល Emmy រួច​ផុត​ពី​សេចក្តីស្លា.ប់​។ Emmy ត្រូវ​បាន​ប្រទះ​ឃើញ​ភ្ញាក់​ពី​ដំណេក ដែល​រូបនាង​​បាន​គេង​ក្បែរ​សាកស.ព​មិត្ត​រួម​ថ្នាក់​។ លោក Somsak Srithong អាយុ​៥៩​ឆ្នាំ ដែល​ជា​ជីតា​របស់ Emmy បាន​និយាយ​ថា ចៅ​គាត់​មិន​បានដឹង​ថា​មានរឿង​អ្វី​កើតឡើង​ទេ ដោយ​គិត​ថា​មិត្ត​រួម​ថ្នាក់​គេ​កំពុង​គេង​លក់ ហើយ​មន្ត្រី​ប៉ូលិស​ម្នាក់ បាន​សង្គ្រោះ​គេ​ចេញ​មក​ដោយ​បិទមុខ​នឹង​ក្រណាត់​មួយ ដើម្បី​ការពារ​គេ​ពី​ភាព​ភ័.យរន្ធ.ត់​។



ម្តាយ Emmy ឈ្មោះ Panompai Srithong អាយុ ៣៥​ឆ្នាំ ដែល​កំពុងធ្វើការ​នៅ​ទីក្រុង​បាងកក​បាន​និយាយ​ថា «​ទីបំផុត​ជីដូន​របស់ Emmy បាន​ប្រាប់​គេ​ថា មិត្តភក្តិ​នៅ​សាលា​របស់​គេ​បាន​ស្លា.ប់​ទាំងអស់ រួម​ជាមួយនឹង​គ្រូ​របស់​គេ​ផង​ដែរ ហើយ​មណ្ឌល​ថែទាំ​ត្រូវ​បាន​បិទ​។ Emmy មិន​បាន​គិត​ពី​អ្វី​ទាំងអស់​ដោយ​គ្រាន់តែ​ចង់ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​វិញ​»​។

រហូត​មក​ទល់​ពេល​នេះ មូលហេតុ​នៃ​ការ​វាយប្រហារ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា ជន​ដៃដល់​ត្រូវ​បាន​បណ្តេញ​ចេញពី​អង្គភាព​កាល​ខែមិថុនា ដោយសារ​ប្រើប្រាស់​ថ្នាំ​ញៀ.ន​៕ (​ដកស្រង់​ចេញពី BBC)



Powered by Blogger.