ចិន បញ្ចេញវ៉ាក់សាំងការពារកូវីដប្រភេទថ្មី ប្រើប្រាស់បច្ចេកវិទ្យា mRNA ដូចគ្នាទៅនឹងវ៉ាក់សាំងអាមេរិក

វ៉ាក់សាំងការពារកូវីដប្រភេទថ្មីរបស់ចិន ត្រូវបានប្រទេសឥណ្ឌូនេស៊ី អនុម័តទទួលស្គាល់សម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសរបស់ខ្លួន។



កន្លងទៅប្រមាណ ២ឆ្នាំ ចិនបានបង្កើតវ៉ាក់សាំងការពារកូវីដ២ប្រភេទដែលបានប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមមានកម្ពុជាផងដែរ។ នោះគឺវ៉ាក់សាំង Sinovac និង Sinopharm។ នៅក្នុងឆ្នាំ ២០២២នេះ ចិនបានបញ្ចេញវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ហើយដាក់ឈ្មោះថា Walvax។ Walvax ប្រើប្រាស់បច្ចេកវិទ្យា mRNA ដូចគ្នាទៅនឹងវ៉ាក់សាំងរបស់អាមេរិក ២ប្រភេទ Pfizer និង Moderna។



ក្រុមហ៊ុនចិន Walvax ដែលបានធ្វើការបង្កើតនិងអភិវឌ្ឍន៍វ៉ាក់សាំងថ្មីនេះ នៅមិនទាន់បញ្ជាក់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងខ្លួននៅឡើយទេ ហើយប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដំបូងគេនៅអាស៊ានដែលបានអនុម័តទទួលស្គាល់ និងដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេស។ គួរឱ្យដឹងថា ជំងឺកូវីដ១៩ បានវាយប្រហារប្រទេសនៅជុំវិញពិភពលោក កំឡុង២ឆ្នាំមុន ដោយបន្តបន្ទាប់មកទៀតវីរុសនេះ បានបំប្លែងខ្លួនទៅជាច្រើនប្រភេទខុសៗគ្នា ដូចជា Delta, Omicron, និង Alpha ជាដើម៕



Powered by Blogger.