រុស្សី ដកទ័ពចេញពីតំបន់ Kharkiv របស់អ៊ុយក្រែន ដោយបន្សល់ទុករថក្រោះធន់ធ្ងន់ជាច្រើនគ្រឿង

 កងទ័ពរុស្សី បានដកចេញពីតំបន់ Kharkiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរ បន្សល់នូវរថក្រោះនិងអាវុធមួយចំនួនទៀតទុកចោលនៅទីនោះ។



នៅក្នុងវីដេអូដែលផ្សាយដោយកាសែត Washington Postបានបង្ហាញពី អាវុធដែលកងទ័ពរុស្សីបន្សល់ទុក ក្នុងនោះរួមមាន រថក្រោះដែលត្រៀមប្រយុទ្ធ រថយន្តដែលខូចខាត។ ក្នុងករណីខ្លះ កងកម្លាំងអ៊ុយក្រែនបានកម្ទេចសព្វាវុធរបស់រុស្ស៊ី។ កងកម្លាំងរុស្ស៊ីប្រហែលជាបានបំផ្លាញសព្វាវុធរបស់ខ្លួនផងដែរ ពេលពួកគេដកថយ។

សព្វាវុធទាំងអស់នោះ បានបន្សល់ទុកចោលនៅក្នុងទីក្រុង Lzyum ដែលជាទីក្រុងយុទ្ធសាស្រ្តសំខាន់ ស្ថិតនៅភាគខាងត្បូងតំបន់ Kharkiv។ រថក្រោះដែលគេសង្កេតឃើញមានប្រមាណពី ១០ ទៅ ១១គ្រឿងឈ្មោះ T-80 ដែលគេចាត់ទុកថាជាប្រភេទរថក្រោះដែលមានឥទ្ធិពលមួយក្នុងការប្រយុទ្ធ៕

Powered by Blogger.