ចិន​ជំរុញ​ឱ្យ​មានការ​ចរចា ក្រោយ​ប្រទេស G7 ដាក់​កម្រិត​តម្លៃ​លើ​ប្រេង​រុ​ស្ស៊ី

ចិន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី ៥​ សីហា​នេះ​ថា ចិន​សង្ឃឹមថា​ប្រទេស​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាក់​កម្រិត​ម្លៃ​លើ​ប្រេង​រុ​ស្ស៊ី​នឹង​បន្ធូរបន្ថយ​ស្ថានការណ៍​តាម​រយៈ​ការ​សន្ទនា​គ្នា​។
ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ចិន កើតឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស G7 បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ ដើម្បី​ដាក់​កម្រិត​តម្លៃ​លើ​ប្រេង​រុ​ស្ស៊ី ក្នុង​គោលបំណង​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​ទីក្រុង​ម៉ូ​ស្កូ​សម្រាប់​បម្រើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​រក្សា​លំហូរ​ប្រេង​ដើម្បី​ជៀសវាង​ការ​ឡើងថ្លៃ​។
ប៉ុន្តែ​រុ​ស្ស៊ី​បាន​ប្តេជ្ញា​ប​ញ្ឍ​ប់​ការ​លក់​ប្រទេស​ទៅ​ឱ្យ​ប្រទេស​ដែល​បាន​ដាក់​កម្រិត​នោះ​៕


 

Powered by Blogger.