ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II យាងចូលទីវង្គត ក្នុងជន្មាយុ ៩៦ព្រះវស្

ម្ចាស់ក្សត្រីអង់គ្លេស ព្រះនាង Elizabeth II បានយាងចូលទីវង្គត នៅក្នុងជន្មាយុ ៩៦ព្រះវស្សា បន្ទាប់ពីបានគ្រងរាជ្យសម្បត្តិអស់រយៈពេល ៧០ឆ្នាំ។



ព្រះនាង Elizabeth II យាងចូលទីវង្គតនៅព្រះរាជដំណាក់ Balmoral ស្កុតលែន ជាទីកន្លែងដែលព្រះនាងចំណាយពេលក្នុងរដូវក្តៅ ច្រើនបំផុត។ តាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ម្ចាស់ក្សត្រីអង់គ្លេស ចូលទីវង្គតដោយសេចក្កីស្ងប់សុខ ទៅតាមដំណើររបស់ធម្មជាតិ គឺកាត់ ចាស់ ឈឺ ស្លាប់ ឫ ទុំហើយជ្រុះ។ ព្រះនាង Elizabeth II ឡើងគ្រងរាជ្យនៅក្នុងឆ្នាំ ១៩៥២ ហើយទ្រង់បានផ្លាស់ប្តូរសង្គមរស់នៅរបស់អង់គ្លេស។

បុត្រារបស់ព្រះនាង Elizabeth II គឺព្រះអង្គម្ចាស់ Charles III បានសម្តែងទឹកព្រះទ័យនឹកស្តាយស្រណោះចំពោះព្រះមាតា ដែលបានយាងចូលទីវង្គតទៅ។ ចំណែកនាយករដ្ឋមន្រ្តីដែលទើបតែងតាំងកាលពីពេលថ្មីៗនេះ លោកស្រី Liz Truss បាននិយាយថា ”រាជ្យវង្ស បានកសាងចក្រភពអង់គ្លេសដែលទំនើបនិងមានការរីកចម្រើនដូចសព្វថ្ងៃ និងជានិច្ចជាកាលតែងគាំទ្រដល់ពួកយើងផងដែរ”៕


Powered by Blogger.