អាស៊ី ជាទ្វីបធំជាងគេបំផុត តែបែរជាមានចំនួនប្រទេស តិចជាងទ្វីប២នេះទៅវិញ
ក្នុងចំណោមទ្វីបទាំង៧ក្នុងពិភពលោក ទ្វីបអាស៊ីជាទ្វីបធំជាងគេបំផុត។ សូមមើលទំហំផ្ទៃដីនៃទ្វីបទាំង៧ខាងក្រោម៖
១. អាស៊ី៖ ៤៤ ៥៧៩ ០០០គីឡូម៉ែត្រការ៉េ
២. អាហ្វ្រិក៖ ៣០ ២២១ ៥៣២គីឡូម៉ែត្រការ៉េ
៣. អាមេរិកខាងជើង៖ ២៤ ៧០៩ ០០០គីឡូម៉ែតការ៉េ
៤. អាមេរិកខាងត្បូង៖ ៦ ៨៩០ ០០០គីឡូម៉ែត្រការ៉េ
៥. អង់តាកទិក៖ ១៤ ០០០ ០០០គីឡូម៉ែត្រការ៉េ
៦. អឺរ៉ុប៖ ១០ ១៨០ ០០០គីឡូម៉ែត្រការ៉េ
៧. អូសេអានី៖ ៨ ៥២៥ ៩៨៩គីឡូម៉ែត្រការ៉េ។
យ៉ាងណាមិញ ទ្វីបអាស៊ី ពុំមែនជាទ្វីបដែលមានប្រទេសច្រើនជាងគេបង្អស់នោះទេ គឺតិចជាង អាហ្វ្រិក និងអឺរ៉ុប។
សូមមើលខាងក្រោម៖
១. អាហ្វ្រិក៖ មាន ៥៤ប្រទេស
២. អឺរ៉ុប៖ មាន ៤៧ប្រទេស
៣. អាស៊ី៖ មាន ៤៤ប្រទេស
៤. អាមេរិកខាងជើង៖ មាន ២៣ប្រទេស
៥. អូសេអានី៖ មាន ១៤ប្រទេស
៦. អាមេរិកខាងត្បូង៖ មាន ១២ប្រទេស
៧. អង់តាកទិក៖ គ្មានប្រទេស៕
Post a Comment