រឿងដែលគួរធ្វើ និង មិនគួរធ្វើដាច់ខាត ពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិត បើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក

រឿងដែលគួរធ្វើ និងមិនគួរធ្វើដាច់ខាតពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិតបើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក ខាងក្រោមនេះ ជារឿងដែលអ្នកគួរធ្វើ នឹងរឿងដែលអ្នកមិនគួរធ្វើដើម្បីសង្គ្រោះជីវិតរបស់អ្នក រួមទាំងអ្នកដំណើរ៖



រឿងដែលគួរធ្វើ៖✅✅
➡️ត្រូវតាំងអារម្មណ៍ឲ្យល្អ កុំស្លន់ស្លោរ
➡️បើកភ្លើងចង្កៀងឲ្យអស់ដើម្បីឲ្យអ្នកដទៃអាចឃើញ និងហៅភ្នាក់ងារសង្គ្រោះ
➡️ដោះខ្សែក្រវាត់សុវត្ថិភាពចេញ
➡️បើកសោររថយន្តឲ្យហើយ
➡️ដោះខោអាវក្រៅដែលជក់ទឹកចេញឲ្យហើយ
➡️ទម្លាក់កញ្ចក់បង្អួច មុនពេលដែលវាលេចចូលបាត់ទៅក្នុងទឹក
➡️បើកញ្ចក់ទម្លាក់មិនបានអ្នកត្រូវបើកទ្វារ។ ប៉ុន្តែ ត្រូវចាំថាទាល់តែទឹកចូលពេញរថយន្ត ទើបសម្ពាធខាងក្នុងនិងក្រៅវាស្មើគ្នា និងអាចបើកទ្វារបាន។
➡️បើទូរសព្ទនៅដំណើរការ គួរតេរកជំនួយឲ្យបានលឿន
រឿងដែលមិនគួរធ្វើ៖
➡️ កុំភ័យស្លន់ស្លោ
➡️ កុំប្រើកម្លាំងដើម្បីបើកទ្វារពេលលិចចូលទៅក្នុងទឹក ព្រោះសម្ពាធពីខាងក្រៅនឹងរុញច្រានមិនឲ្យបើកទ្វារឡានបានឡើយ។
➡️ កុំអង្គុយស្ងៀមលើកៅអី ត្រូវត្រៀមចេញតាមកញ្ចក់ ឬក៏ទ្វារឲ្យហើយ
➡️ កុំព្យាយាមវាយបំបែកកញ្ចក់ពេលឡានលិចចូលក្រោមទឹកហើយ ព្រោះបើសម្ពាធនៅខាងក្រៅខ្លាំងពេលយើងវាបំបែកកញ្ចក់វាអាចឲ្យកម្លាំងទឹកបុកមកខ្ទេចកញ្ចក់ ខ្ទាតបំណែកស្រួចត្រូវមនុស្សក្នុងរថយន្ត។
➡️ ពេលចេញពីឡានបានហើយមិនត្រូវនៅជិតវាទៀតទេ
➡️ បើសិនជាឡានរបស់អ្នកលិចក្នុងទឹករាក់អាចឲ្យអ្នកជាន់លើដំបូលបាន អ្នកត្រូវប្រញាប់ចេញពីរថយន្តភ្លាម ព្រោះឡានអាចរអិលធ្វើឲ្យអ្នកដួលមានរបួសបាន។ ម៉្យាងទៀត កម្ពស់ទឹកអាចឡើងចុះលឿនខុសពីការស្មាន ពិសេសនារដូវវស្សានេះតែម្ដង អាចបង្កឲ្យមានគ្រោះថ្នាក់បាន ៕
Powered by Blogger.