ប្រវត្តិខេត្តកោះកុង
ខេត្តកោះកុង ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមនៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ដោយព្រះរាជក្រមលេខ ២៤៦ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែលបានកាត់ចេញពីខេត្តកំពត និងតាំងនៅកន្លែងមួយហៅថា «ចាំយាម» ក្នុងឃុំកោះប៉ោ មានផ្ទៃដីទំហំ ៦០៦.៦៤០ ហិកតា និងមានស្រុកចំនួន ២ កាលជំនាន់នោះ គឺ កំពង់សោម និងកោះកុង។
ខេត្តកោះកុង ត្រូវបានកែប្រែ និងបង្កើតជាខេត្តមួយហៅថា ខេត្តកោះកុង ដែលមានទីតាំងនៅភូមិបាងចាក ក្នុងឃុំពាមក្រសោប ដោយព្រះរាជក្រម លេខ ៣៣២-ន.ស. ចុះថ្ងៃទី១៣ សីហា គ.ស ១៩៥៩ នៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្សវិសិដ្ឋហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង។
២. ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់
-វរៈសេនីយត្រី សុខ ជៀប ថ្ងៃទី២៨/១១/១៩៥៩
-អនុសេនីយឯក សេក សំអៀត ថ្ងៃទី២៨/០៤/១៩៦១
-វរៈសេនីយត្រី យង់ យុក ហង់ ថ្ងៃទី០៣/០៥/១៩៦៨
-លោក មូល ហ៊ាង ឧត្តមមន្ត្រី ថ្នាក់លេខ៣ ថ្ងៃទី០៦/១០/១៩៧០
-ឧត្តមសេនីយត្រី សី អ៊ឹង ថ្ងៃទី១០/០៧/១៩៧២
-វរសេនីយ៍ឯក ចេង គឹមនួន ថ្ងៃទី០៨/០១/១៩៧៤
-ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ឯកឧត្តម រុង ផ្លាមកេសន លេខាបក្សខេត្ត និង ឯកឧត្តម មុន សិរិ អនុលេខាបក្សខេត្ត និងជាប្រធានខេត្ត
-ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ឯកឧត្តម រុងផ្លាម កេសន អភិបាលខេត្ត
-ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ ឯកឧត្តម យុទ្ធ ភូថង អភិបាលខេត្ត
-ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ឯកឧត្តម ប៊ុន លើត អភិបាល នៃគណៈអភិបាលខេត្ត
-ឆ្នាំ២០១៧ ដល់បច្ចប្បន្ន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត
Post a Comment