មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល សម្រេច ៣ចំណុច លើករណី​នាយកសាលា​វាយសិស្ស

បន្ទាប់ពីមានវិដេអូ បង្ហោះករណីនាយកសាលា វិទ្យាល័យ ហ៊ុន សែន សេរីភាព វាយសិស្សស្រី ក្នុងបរិវេណសាលា រួចមក នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរ​អប់រំ​យុវជន និងកីឡា ខេត្តកណ្តាល បានជួបប្រជុំ​ជាមួយ​គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលស្ថិតក្នុងទីក្រុងតាខ្មៅ​។ ជាលទ្ធផល មន្ទីរអប់រំយុវជន និងកីឡា បានចេញ​គោលការណ៍ ៣ចំណុច សម្រាប់គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព អនុវត្ត​ ក្នុងករណីនាយកសាលា វាយសិស្ស។​



​ទំព័រហ្វេសប៊ុក ឈ្មោះ “មហាគ្រួសារតាខ្មៅ” បានផ្សាយនូវ​គោលការណ៍ចំនួន ៣ចំណុច ដែលមន្ទីរអប់រំយុវជន និងកីឡា បានដាក់​ជូន​គណៈគ្រប់គ្រងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាប រួមមាន​៖ 

១. ត្រូវបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង 

២. ត្រូវអប់រំ​ណែនាំប្អូនៗ ដោយមិនប្រើអំពើហិង្សា ទោះអចេតនាក្តី ចេតនាក្តី និង​

៣. អញ្ជើញអាណាព្យាបាល​ប្អូនស្រីពាក់ព័ន្ធ មកជួបពិភាក្សា​ បកស្រាយ ណែនាំឱ្យបានជ្រាប។

សូមរម្លឹកថា ក្រោយការបង្ហោះខ្លីប​វិដេអូ ដែល​នាយកសាលា ស្តីបន្ទោស​ និងប្រើហិង្សាលើកូនសិស្សស្រី ត្រូវបាន​គេបង្ហោះតាមហ្វេសប៊ុក មានការលើកឡើងថា លោកនាយកសាលាវិទ្យាល័យ​ ហ៊ុន សែន សេរីភាព នៅទីក្រុង​តាខ្មៅ ធ្វើ​ដូច្នេះ គឺដើម្បី​ចង់​ឱ្យ​សិស្សល្អ ប្រលងបាក់ឌុប ​ជាប់ ទទួលបាននិទ្ទេស​ល្អ។

ហ្វេសប៊ុក ឈ្មោះ «ពិភពកិច្ចតែងការ​បង្រៀន» បានសរសេរថា លោកនាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព លោកស្លូតទេ គាត់មិន​និយាយច្រើនទេ មិនដូច​ព័ត៌មានចេះតែផ្សាយទេ។ ករណី​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មកពីសិស្ស នៅ ៣ខែទៀត បាន​ប្រឡងបាក់ឌុប សិស្សៗ អត់រៀននាំគ្នាគូសអាវ​ទុកអនុស្សាវរីយ៍ ក្រសួង​ខំពន្យារ​ពេលប្រឡង ឱ្យ​រៀនបែបធ្វើទង្វើបែបនេះ»។

ហ្វេសប៊ុកដដែល លើកឡើថា «ការដែល​លោកនាយកធ្វើនេះ ដើម្បីចង់ឱ្យ​សិស្សល្អ ប្រឡងទទួលបាននិទ្ទេសល្អ ព្រោះជាសាលាមួយ ធ្លាប់មានកេរ្តិ៍ឈ្មោះល្អដែរ។​ សូមលោកអ្នក មុន Comment ក្នុងបណ្តាញសង្គម គួរពិចារណាព័ត៌មាន​ពិតផង សូមអរគុណ»។

សូមរម្លឹកថា នៅថ្ងៃទី១៤ ខែកញ្ញានេះ តាមហ្វេសប៊ុក មានគេបង្ហោះ វិដេ​អូ​ចំនួន ​០២​ឃ្លី​ប ដែលគេ​ថត​បង្ហោះ​ពីសកម្ម​របស់​លោក ម៉​ម សុធា​នី ជានា​យក​វិទ្យាល័យ ​ហ៊ុន​ សែន សេរីភាព ក្រុង​តា​ខ្មៅ ខេត្តកណ្តាល វាយ​សិស្ស​ស្រី​ម្នាក់​។

ក្រោយ​​ពី​​មាន​ព័ត៌មាន ​ចុះ​ផ្សាយ​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ​នេះ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានអោយ​ដឹង​ថា ករណី​មាន​បាតុភាព​ នៅ​តាម​គ្រឹះស្ថានសិក្សា ចាំបាច់​យើង​ត្រូវ​បើក​ការ​ស្រាវជ្រាវ​ជា​​មុន​​សិន មុន​ចាត់វិធានការ​រដ្ឋបាល ហើយ​ក្រសួង ​ក៏​កំពុង​ពិនិត្យ​​មើល​​ករណី​​នេះ​​​ហើយ​​។

ជា​មួយ​​គ្នា​​នេះ ​ក៏​មាន​មតិ​ខ្លះ ​បានសម្តែងការ​​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​រ​របស់​លោកនាយក ហើយថា គួរតែ​ណែនាំសិស្ស មិន​ត្រូវ​ប្រើ​ហិង្សាបែបនេះ​​ទេ។

ក៏ប៉ុន្តែ​ក៏មានគ្រូបង្រៀន លើកឡើងថា ការ​​សប្បាយ​​របស់​​កូន​ៗ កំពុង​​សម្លា.ប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកនាយក និង​លោកគ្រូ អ្នកគ្រូហើយ។ លោកនាយក និង​លោកគ្រូ អ្នកគ្រូ ចង់អោយ​សិស្ស​ ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ច្រើន និង​បាន​និទ្ទេស​ល្អ​ៗ។ ម្យ៉ាងទៀត មិន​ចង់អោយ​សិស្ស​ឈប់​រៀន មុន​ការកំណត់​របស់​ក្រសួង​អប់រំ (​វិស្សមកាល​)​៕


Powered by Blogger.