ព្យុះទីហ្វុង វាយប្រហារកូរ៉េខាងត្បូង​ សាលារៀនប្រមាណ ៦០០ត្រូវបិទនៅទូទាំងប្រទេស

 ព្យុះទីហ្វុង បានវាយប្រហារប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី ៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលបានបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែងប្រជាជន រួមទាំងមានមនុស្សបានបានបាត់ខ្លួន។



ព្យុះទីហ្វុងនេះ បានបោកបក់មកលើកោះ Jeju ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង មុននឹងទៅវាយប្រហារទីក្រុងកំពង់ផែ Busan។ ផ្លូវថ្នល់ និងហាងលក់ទំនិញនៅតំបន់នោះ បានរងការខូចខាតយ់ាងខ្លាំងផងដែរ។ ចំណែកអាជ្ញាធរបានបញ្ជាក់ថាមកទល់ពេលនេះ មានមនុស្សចំនួន ១នាក់បានបាត់ខ្លួនដោយសារព្យុះទីហ្វុងនេះ។

បើតាមការឱ្យដឹងពីអាជ្ញាធរ ព្យុះទីហ្វុងនេះ បានបោកបក់ក្នុងល្បឿន ៤៣ម៉ែត្រ ក្នុង១វិនាទី។ ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបិទសាលារៀនចំនួន ៦០០នៅទូទាំងប្រទេស និង ផ្អាកជើងហោះហើរ ២៥០ ជាបណ្តោះអាសន្នរង់ចាំព្យុះទីហ្វុងនេះស្ងប់សិន។ បើតាមការព្យាករណ៍ ព្យុះទីហ្វុងនេះ នឹងបោកបក់ជាបន្តបន្ទាប់ទៅលើប្រទេសជប៉ុន និងកូរ៉េខាងជើងផងដែរ៕

Powered by Blogger.