សាលារៀនមួយ សាងសង់ឡើងពីឫស្សី គោលដៅបង្រៀនសិស្សឱ្យស្រឡាញ់ធម្មជាតិ

 សាលារៀនមួយមានទីតាំងនៅក្នុងព្រៃខៀវស្រងាត់នៃតំបន់ Ubud លើកោះបាលី គឺជា Green School ដែលជាសាលាអន្តរជាតិ និង សហគមន៍ដែលគេស្គាល់ជុំវិញពិភពលោកសម្រាប់វិធីសាស្រ្តល្អក្នុងការអប់រំ។



សាលារៀននេះផ្តោតខ្លាំងលើធម្មជាតិ ដោយត្រូវបានគេបង្កើតឡើងដើម្បីជាគាំទ្រដល់បរិស្ថានផងដែរ។ អគារពិសេសរបស់សាលានេះ សាងសង់ឡើងភាគច្រើនពីឫស្សី ភក់ និងស្មៅ ហើយបរិវេណសាលាដំណើរការទាំងស្រុងដោយថាមពលកកើតឡើងវិញ។ សូម្បីតែកាកសំណល់អាហារក៏ត្រូវបានបំប្លែងទៅជាជីដែរ។

លោក Sal Gordon ប្រធានផ្នែកបង្រៀននៅសាលា Green School Bali បាននិយាយថា “យើងជឿថាការអប់រំត្រូវតែផ្លាស់ប្តូរ។ សិស្សរបស់យើងរៀនដើម្បីធ្វើឱ្យពិភពលោកមាននិរន្តរភាព ហើយយើងជឿថាគោលបំណងនៃការអប់រំគួរតែធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន"។

សាលាដែលទទួលស្គាល់ជាអន្តរជាតិមួយនេះ ទទួលសិស្សចូលរៀនដែលមានអាយុពី ៣ ទៅ ១៨ ឆ្នាំដែលពួកគេមានកម្មវិធីសិក្សាធម្មតាដូចជាថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យា។ លើសពីនោះ សិស្សានុសិស្សក៏ចូលរួមក្នុងកម្មវិធីដើម្បីអភិវឌ្ឍជំនាញសហគ្រិនភាព និងជំនាញដោះស្រាយបញ្ហារបស់ពួកគេតាំងពីវ័យក្មេង៕

Powered by Blogger.