ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រគល់រថយន្ត ចំនួន ៣ គ្រឿង ដល់អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា ចំនួន០២ គ្រឿង និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ចំនួន ១ គ្រឿង
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រគល់រថយន្ត ចំនួន ៣ គ្រឿង ដល់អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចំនួន០២ គ្រឿង និងអគ្គនាយក ដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ចំនួន ១ គ្រឿង
ដើម្បីសម្រួលការងារបន្ថែមអោយបានកាន់ល្អបន្តទៅមុខទៀតនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្រគល់រថយន្ត ចំនួន ៣ គ្រឿង អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចំនួន ២ គ្រឿង និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ចំនួន ១ គ្រឿង ជាស្លាកលេខរដ្ឋ ទុកសម្រាប់មន្រ្តី ចុះបំពេញការងារ ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានពិនិត្យ ទទួលយកនូវរថយន្ត ១ គ្រឿង ម៉ាក ហុង យី ( HON GQI ) HS5 របស់ក្រុមហ៊ុន Mingyang Guo Ji ដែលបានប្រគល់ជូនដល់ ក្រុមការងារកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ហើយរថយន្ត HON GQI ត្រូវក្រុមការងារនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានយកមករក្សាទុកសម្រាប់ចុះបំពេញការងារតាមបណ្តាខេត្ត ក្រុង នៅពេលកម្មវិធី ប្រឡងសំនៀងជនពិការចាប់ផ្តើមដំណើរការនាពេលខាងមុខនេះ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ លោកជំទាវ សុខ មុំនិមល អគ្គនាយិកា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានផ្តល់នូវរថយន្តទាំងនេះ ទុកសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងអង្គភាពចុះបំពេញបេសកកម្មការងារនៅតាមខេត្ត និងក្នុងរាជធានីភ្នំពេញ បានយ៉ាងងាយស្រួល ពិសេសចុះថត យកព័ត៌មាន មកផ្សព្វផ្សាយបានឆាប់រហ័ស។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្តអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងបន្តស្មារតីសាមគ្គីភាព កិច្ចសហការគ្នា ដើម្បីបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងលទ្ធិផលល្អ ។ សម្រាប់រថយន្តទាំង ៣ គ្រឿង ដែលប្រគល់ជូនដល់ អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចំនួន ២ គ្រឿង និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ចំនួន ១ គ្រឿង នាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីមិនមែនជារថយន្ត ថ្មី ក៏ដោយតែនៅប្រើប្រាស់ធ្វើដំណើរបាន ហើយត្រូវរួមគ្នាថែរក្សា ដើម្បីប្រើប្រាស់បានយូរអង្វែង៕
Post a Comment