ប្រធានាធិបតីចិន នឹងជួបជាមួយលោក ពូទីន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង គិតចាប់តាំងឆ្នាំ២០២០

 ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើការជួបពិភាក្សាជាមួយប្រធានាធិបតីរុស្សី លោក ពូទីន នៅក្នុងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ូបេគីស្ថាន។



នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីចិន គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ កាលពីដើមឆ្នាំ ២០២០កន្លងទៅ។ លោក ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំ Shanghai Cooperation Organization (SCO) ដែលធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

លោក ស៊ី ជីនពីង ធ្វើដំណើរចាកចេញពីប្រទេសចិនចុងក្រោយបំផុតនៅកំឡុងខែមករា ឆ្នាំ២០២០ ដែលកាលនោះលោកទៅប្រទេសមីយ៉ាន់ម៉ា ពោលគឺមុនប៉ុន្មានថ្ងៃដែលផ្ទុះឆ្លងជំងឺកូវីដ១៩ នៅទីក្រុង Wuhan។ ចាប់តាំងពីពេលនោះមក មេដឹកនាំចិនរូបនេះ មិនដែលចាកចេញពីប្រទេសឡើយ៕

Powered by Blogger.