ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំចុះធ្វើសិក្ខាសាលាស្តីពី”វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង

រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” លោក ទូច សុឃៈ និងលោក សក ឡី អនុប្រធាន ព្រមទាំងក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ក្រោមអធិបតីភាពលោក ផែង អូន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកពារាំង ។



សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធរៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ។ល។







Powered by Blogger.