ផ្គររន្ទះបង្កើតជាបាតុភូតរន្ទះបា.ញ់លើទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែង នៅស្រុកក្រគរ
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១៥នាទី ដោយផ្ទៃមេឃមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានលាយលំជាមួយផ្គររន្ទះបានបង្កើតជាបាតុភូតរន្ទះបា.ញ់មកលើទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែងនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យឆេះទីស្នាក់ការ និងសម្ភារៈអស់ស្ទើទាំងស្រុង។នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយ។
លោកអធិការបានបន្តថា ៖ ទីស្នាក់ការបំពាក់ឧបករណ៍អង់តែននេះមានអ្នកគ្រប់គ្រងឈ្មោះ ញ៉ាញ់ យួប អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រីឯមូលហេតុ ដែលបង្កជាអគ្គីភ័យនេះឡើង គឺបណ្តាលមកពីរន្ទះបា.ញ់តុល្យភាពនៃការខូចខាត គឺឆេះទីស្នាក់ការចំនួន០១ និងខូចខាតសម្ភារៈអស់ទាំងស្រុង៕
Post a Comment