ខេត្តពោធិ៍សាត់ រៀបចំពិធីបុណ្យអុំទូក ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា
ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅក្នុងខេត្តពោធិ៍សាត់។
តាមសេចក្តីជូនដំណឹង ព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងរៀបចំ ៣ថ្ងៃនេះ មានកម្មវិធីជាអាទិ៍ ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប ពិធីអកអំបុក និងសំពះព្រះខែ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀត ដូចជា ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយរបស់បណ្តាក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រីសម័យ និងការដុតកាំជ្រួច នាពេលរាត្រីរយៈពេល ៣ថ្ងៃពេញ៕
Post a Comment