ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ខណៈ​នៅ​តាម​ខេត្ត​អាច​នឹង​បន្ត​ប្រារព្ធ​

 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ និង​សំពះ​ព្រះខែ​ អក​អំបុក​ ឆ្នាំ២០២២នេះ​ សម្រាប់​ថ្នាក់ជាតិ​ ដែល​មាន​ន័យ​ថា​ រាជធានីភ្នំពេញ​នឹង​មិន​ការ​ប្រារព្ធ​ពិធី​នេះ​នោះ​ទេ​ក្នុង​ឆ្នាំនេះ​។



យ៉ាង​ណា​ចំពោះ​នៅ​តាម​រាជធានី​ខេត្ត​ទូទាំង​ គឺ​អាច​បន្ត​ប្រព្រឹត្តិ​កម្មវិធី​នេះ​ទៅ​តាម​លទ្ធផល​ជាក់​ស្ដែង​ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​បង្កើន​បរិយាកាសទេសចរណ៍​ក៏​ដូចជា​ផ្ដល់​ឱកាស​នៃ​ ការ​រក​ប្រាក់​ចំណូល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ និង​សំពះ​ព្រះខែ​ អក​អំបុក​ មិន​សូវ​ជា​បាន​ប្រារព្ធ​ទៀងទាត់​ទេ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​វបត្តិ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ក៏​ដូច​ជា​គ្រោះ​ទឹក​ជំនន់​ជា​ដើម​៕

Powered by Blogger.