ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បើកប្រើប្រាស់សាកល្បងឥតគិតថ្លៃ ពេញមួយខែតុលា ឆ្នាំ២០២២
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្រកាសនៅក្នុងថ្ងៃនេះ ដោយនឹងដាក់ឲ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ២០២២ខាងមុខនេះតែម្ដង។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយរហូតនឹងពេលនេះគឺសាងសង់រួចរាល់ស្ទើតែ១០០% ហើយ។
ក្រោយដាក់ឲ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ២០២២ខាងមុខនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមគិតថ្លៃ ទៅតាមប្រភេទយានជំនិះនីមួយៗ៕
Post a Comment