ឥណ្ឌា និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាទ្វេភាគីបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ឥណ្ឌា-ជប៉ុន៖ ឥណ្ឌា និងជប៉ុន នៅសប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតក៏ដូចជា គម្រោងធ្វើសមយុទ្ធយោធារបស់កងកម្លាំងទ័ពអាកាសរួមគ្នាផងដែរ។



រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក យ៉ាស៊ឺកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក Singh បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមថា "ការពង្រឹងយុទ្ធវិធីការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងឥណ្ឌា និងជប៉ុន គឺជាវិស័យអាទិភាពដ៏សំខាន់មួយរវាងប្រទេសទាំងពីរ" ។




គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌា និងប្រទេសជប៉ុន កំពុងរួមគ្នាពង្រឹងយោធារបស់ខ្លួនបន្ថែម ដើម្បីដោះស្រាយទៅលើបញ្ហាចម្បងដែលប្រទេសទាំងពីរ មើលឃើញថា ជាការគំរាមកំហែងផ្នែកសន្តិសុខកំពុងតែមានសន្ទុះកើនឡើង តួយ៉ាង ដូចជាការកើនឡើង ចំពោះការគំរាមកំហែងដោយកម្លាំងយោធាពីប្រទេសចិន៕

Powered by Blogger.