អ្នក​ស្លា​​ប់​កើន​ជិត​៩០​នាក់​ហើយ ខណៈ​ការ​តវ៉ា​ប្រឆាំង​​ការ​ស្លា​​ប់​ស្ត្រី​​ម្នាក់​​កំពុង​បន្ត​នៅ​អ៊ី​រ៉​ង់

ការ​តវ៉ា​បាន​បន្ត​នៅ​ក្នុង​ក្រុង​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា ម្សិលមិញនេះ ប្រឆាំង​នឹង​ការ​ស្លា​.​ប់​ស្ត្រី​វ័យក្មេង​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូ​លី​ស ខណៈ​ក្រុម​អង្គការសិទ្ធិមនុស្ស​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៨៣​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​ក្នុង​ការ​តវ៉ា​រយៈពេល​ជិត ២​ស​ប្តា​ហ៍​។


ស្ត្រី​វ័យក្មេង Mahsa Amini វ័យ ២២​ឆ្នាំ មក​ពី​ក្រុង Seqez ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​នេះ​នៅ​ក្នុង​រដ្ឋធានី Tehran ពី​បទ​ស្លៀកពាក់​មិន​សមរម្យ​ពី​សំណាក់​ប៉ូ​លី​ស​សីលធម៌​ដែល​បាន​អនុវត្ត​ច្បាប់​សំលៀក​បំពាក់​ដ៏​តឹង​រឹង​សម្រាប់​ស្ត្រី​។

ការ​ស្លា​.​ប់​របស់​នាង​បង្ក​ឱ្យ​មានការ​ប្រឆាំង​ដ៏​ធំ​ជា​លើក​ដំបូង​នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​អ៊ី​រ៉​ង ចាប់តាំងពី​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​កើនឡើង​តម្លៃ​សាំង​នៅ​ក្នុង​ឆ្នាំ ២០១៩​។

ក្រុម​អង្គការសិទ្ធិមនុស្ស​អ៊ី​រ៉​ង (Iran Human Rights) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័​រវេ​សបាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៨៣​នាក់​រួម​ទាំង​កុមារ​ផង ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លា​.​ប់​។

ទូរទស្សន៍​រដ្ឋ​និយាយ​ថា ប៉ូ​លី​សបាន​ចាប់ខ្លួន​ក្រុម​កុប្បកម្ម​ជា​ច្រើន​។ ក្រុម​អង្គការសិទ្ធិមនុស្ស​និយាយ​ថា សកម្មជន និស្សិត និង​សិល្បៈករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ឃុំខ្លួន ហើយ​គណៈកម្មាធិការ​ការពារ​អ្នកកាសែត​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា ខ្លួន​បានដឹង​ថា​កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​អ្នកកាសែត​យ៉ាងតិច ២៨​នាក់​គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែកញ្ញា​មក​។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អា​ឡឺ​ម៉​ង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោកស្រី​ចង់ឱ្យ​សហភាព​អ៊ឺ​រ៉ុ​ប​ដាក់​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង​ជុំវិញ​ការ​ស្លា​.​ប់​របស់​ស្ត្រី Amini​។

នៅ​ក្នុង​ប្រទេស​ន័​រវេ​ស​វិញ មនុស្ស​ម្នា​ជា​ច្រើន​ព្យាយាម​ចូល​ក្នុង​ស្ថានទូត​អ៊ី​រ៉​ង​ក្នុង​រដ្ឋធានី Oslo អំឡុង​ការ​តវ៉ា​។ ប៉ូ​លី​ស​ឃុំខ្លួន​មនុស្ស ៩៥​នាក់​៕ (​យោង​តាម​ប្រភព​៖ Reuters)


Powered by Blogger.