កម្លាំងសមត្ថកិច្ចខេត្តសៀមរាបកំពុងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព

នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានបន្តធ្លាក់ខ្លាំង បង្កជាជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចលង់ភូមិ ស្រុក មួយចំនួននៅក្នុងខេត្តសៀមរាប ។ 



នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា : ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងបង្កជាជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចលង់ស្រុកមួយចំនួនក្នុងខេត្តសៀមរាបដូចជា ស្រុកវ៉ារិន អង្គរជុំ ស្រីស្នំ ជាដើម ហើយលោកបានបញ្ជាទៅលោកអធិការដឹកនាំកម្លាំងចុះប្រតិបត្តិការសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងសត្វពាហនៈមកទីទួលសុវត្ថិភាព ហើយ ។ 






លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបានបន្តទៀតថា : ខណៈពេលនេះ លោកបានបញ្ជាទៅកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឲ្យត្រៀមកម្លាំង សម្ភារ: និងមធ្យោបាយ ដេីម្បីចុះប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕

Powered by Blogger.