សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិក
នៅក្នុងឱកាសអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។
ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា បើទោះបីដឹងថាសម្តេចមិនមានគំរោងជួបសំណេះសំ ណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាក្តី ក៏ពួគាត់ បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសំដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ពិសេសចង់ជួបនិងឃើញដោយផ្ទាល់ថាតើ រូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដរឺយ៉ាងណា។
Post a Comment