ក្រសួងបរិស្ថាន បានធ្វើការដុតកម្ទេចចោលនូវ ឧបករណ៍អាវុធកែច្នៃ និង អន្ទាក់ គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ

ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២  ដោយយុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន   និង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្តស្ទឹងត្រែង    និងមានការចូលរួមពី ឯកឧត្តម លោក ជំទាវ ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាល ក្រុង/ស្រុក នឹង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់។


ពិធីនេះបានប្រព្រឹត្តទៅ នៅភូមិ សៀមបូក ឃុំ សៀមបូក ខេត្តស្ទឹងត្រែង ។



បើតាមការឲ្យដឹងពី លោក ស្រេន ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឲ្យដឹងថា÷សម្រាប់ វត្ថុតាងដែលត្រូវកម្ទេចចោលនៅថ្ងៃនេះ រួមមាន៖ 

*កាំភ្លើងកែច្នៃ (ខ្យល់)៣១ដើម

* កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម

* ស្នាតេះ  ៦១ដើម

*ក្បាលឆក់ ៧១គ្រឿង

* ខ្សែអន្ទាក់ ៣.៣២៧ខែ្ស

*ម៉ងដាក់ស្វា ២៦ត្បូង 

* ដាយ ៦០ម៉ែត្រ

*  អង្គប់ ៥៨ អង្គប់


មានប្រសាសន៍ ក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ៖យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព   ។


ឯកឧត្ដម សាយ សំអាល់ បន្តថា៖ វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវ ការបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ។  ដោយនេះបញ្ហារួមមួយ ដែលក្រសួងបរិសា្ថន  គិតគូរបង្ការ និង ទប់ស្កាត់ នូវសកម្មភាព ការដាក់អន្ទាក់យកសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។

ជាចុងក្រោយ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់នឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ នឹង គណះប្រតិភូ នឹង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបន្តដំណើរ ចុះពិនិត្យការចិញ្ចឹមពូជសត្វគោ នៅក្នុងដែនជម្រកសត្វព្រៃ_ព្រៃឡង់សៀមបូក ។

សេចក្តីដូចបានគោរពជូនខាងលើ សូមឯកឧត្តមរដ្ឋមន្រ្តីទទួលទានជ្រាបជារបាយការណ៏ដ៏ខ្ពង់ខ្ពស់ ។

Powered by Blogger.